លោកស្រីបណ្ឌិត ព្រំ ទេវី៖ ការសិក្សានៅក្រោយឧត្ដមសិក្សានឹងបណ្ដុះឱ្យអ្នកសិក្សាចេះបង្កើតគំនិតទស្សនៈដោយខ្លួនឯង

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» នៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ លោកស្រីបណ្ឌិត ព្រំ ទេវី សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីសារៈប្រយោជន៍នៃការសិក្សានៅក្រោយឧត្ដមសិក្សាថា «ការសិក្សានៅក្រោយឧត្ដមសិក្សានឹងបណ្ដុះឱ្យអ្នកសិក្សាចេះបង្កើតគំនិតទស្សនៈដោយខ្លួនឯង»។

លោកស្រីបណ្ឌិត ព្រំ ទេវី បានមានប្រសាសន៍លើកឡើងថា នៅក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នឹងបណ្ដុះឱ្យអ្នកសិក្សាចេះបង្កើតគំនិតទស្សនៈដោយខ្លួនឯង ដោយការបង្កើតគំនិតនេះ ទាមទារឱ្យមានសាស្ត្រាចារ្យ ជាអ្នកបង្ហាត់និងរំឭកទ្រឹស្ដី ផ្សំជាមួយនឹងវិធីសាស្ត្រស្រាវជ្រាវ និងភាពប៉ិនប្រសប់របស់សាស្ត្រាចារ្យ ផ្សារភ្ជាប់ទៅនឹងអ្វីដែលជាតម្រូវការរបស់សង្គមជាតិ។ លោកស្រីបណ្ឌិតបានបន្ថែមថា «ការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ យើងអាចបណ្ដុះបណ្ដាលមនុស្សឱ្យចេះគិត ដោយយកប្រវត្តិសាស្ត្រ ចំណេះដឹង និងស្ថានភាពជាក់ស្ដែង ថាត្រូវសម្រេចចិត្តយ៉ាងដូចម្ដេច»។

លោកស្រីបណ្ឌិតគូសបញ្ជាក់បន្ថែម អំពីសារៈសំខាន់នៃការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រសេដ្ឋកិច្ចថា ការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រជំនាញសេដ្ឋកិច្ច អាចជួយដល់ការសម្រេចចិត្តក្នុងជំនាញពាក់ព័ន្ធ, ផ្ដល់ព័ត៌មាននិងការព្យាករណ៍ជាមុន ជូនដល់ស្ថាប័នសាធារណៈ ក៏ដូចជាក្រុមហ៊ុនឯកជន នូវទិន្នន័យដែលអាចធ្វើការសម្រេចបាន, ផ្ដល់គំនិតឆ្ពោះទៅកាន់ភាពជោគជ័យ, ការយល់ដឹងអំពីតម្រូវការរបស់អ្នកប្រើប្រាស់ និងការប្រើប្រាស់ទ្រឹស្ដីនិងគម្រូ ដើម្បីធ្វើនិទស្សន៍៕

RAC Media | លឹម សុវណ្ណរិទ្ធ

Reference : https://rac.gov.kh/posts/944

ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗចុងក្រោយ

...

នៅពេលព្រឹកនិងរសៀលថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន១៣ពាក្យ។

អានបន្ត>>

...

យុទ្ធការបោសសម្អាតការឆបោកអនឡាញ

អានបន្ត>>

...

ការរៀបចំនិងអនុវត្តគម្រោងទស្សនកិច្ចសិក្សា

អានបន្ត>>

...

អត្ថន័យនៃថ្ងៃ៧មករាសម្រាប់ខ្ញុំ

អានបន្ត>>

...

យើងប្រើទំនិញរបស់យើង

អានបន្ត>>

...

ច្រណែន

អានបន្ត>>